Monday, October 24, 2011

Goldwave 5.63


កម្មវិធីថ្មី! កម្មវិធីសម្រាប់កាត់តចម្រៀង គ្រប់ប្រភេទ និងតាមតម្រូវការ។ កម្មវិធីនេះមានឈ្មោះថា Goldwave ដែលជាជំនាន់ថ្មីបំផុត គឺជំនាន់ទី 5.63។ កម្មវិធីនេះផ្ដល់ការងាយស្រួលដល់យើង ចំពោះការដែលយើងចង់ កាត់បទចម្រៀង សម្រាប់ដាក់ជា Ringtone ឬទុកស្ដាប់លេងកម្សាន្ត។ វាពិតជាងាយស្រួល! ចំពោះអ្នកមានមុខរបរខាងបញ្ចូលបទចម្រៀង ក៏ប្រហែលជាពេញនិយមនូវ កម្មវិធីនេះដែរ។ ដូច្នេះសូមរីករាយទាំងអស់គ្នា ដោយមេត្រី។

ទំហំកម្មវិធី៖ 5.1 MB


Sunday, October 23, 2011

Mozilla Firefox 7.0.1


អ្នកជំនាញខាងរុករកអ៊ីនធើណេត ជំនាន់ថ្មីរបស់ Mozilla Firefox ក៏បានបង្ហាញខ្លួនមកផងដែរ ខណៈពេលដែល Google Chrome បានបង្ហាញជំនាន់ថ្មីរបស់ខ្លួន។ ហើយនេះគឺជាជំនាន់ថ្មី ជំនាន់ទី 7.0.1 ដែលជាជំនាន់ថ្មីចុងក្រោយបង្អស់របស់ Mozilla Firefox ។ ជំនាន់ថ្មីរបស់កម្មវិធីនីមួយៗ គឺតែងតែមានការផ្លាស់ប្ដូរ និងបន្ថែមនូវ Tools ប្លែកៗសម្រាប់បង្ហាញដល់អ្នកប្រើ។ ហើយសមត្ថភាពថ្មីរបស់វានេះ គឺល្បឿនក្នុងការបើកមានសភាពលឿន និងការទាញយកមានល្បឿនលឿនជាងជំនាន់មុនៗ។ ដូច្នេះសូមរីករាយ ក្នុងការ Update នូវជំនាន់ថ្មីរបស់កុំព្យូទ័ររបស់អ្នក ដោយព្យាយាមប្រើប្រាស់នូវអ្វីដែលថ្មី និងសាកល្បងនូវដែលថ្មីៗ ជាមួយគេហទំព័រស្នាដៃខ្មែរ។

គេហទំព័រ ស្នាដៃខ្មែរ តែងតែថ្មីសម្រាប់លោកអ្នក......!

ទំហំកម្មវិធី៖ 13.4 MB


Skype v5.5.0.119 | ទំនាក់ទំនងគ្នាដោយឥតគិតថ្លៃ


ក្នុងពេលដែលកម្មវិធីសម្រាប់រុករកអ៊ីនធើណេត បានចេញថ្មីនូវជំនាន់ថ្មីរបស់ខ្លួន ចំនួន ២ កម្មវិធីមក។ កម្មវិធីសម្រាប់ទំនាក់ទំនងគ្នា តាមរយះអ៊ីនធើណេត ក៏បានបង្ហាញខ្លួននូវជំនាន់ថ្មីរបស់ខ្លួនផងដែរ គឺជាកម្មវិធី Skype ជំនាន់ទី 5.5.0.119 ដែលជាជំនាន់ថ្មីចុងក្រោយបង្អស់របស់វា។ លោកអ្នកអាចទំនាក់ទំនងគ្នា បាននិងមើលមុខគ្នាដោយឥតគិតថ្លៃ ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចទំនាក់ទំនងបានទៅ គ្រប់ប្រទេសថែមទៀតផងដែរ។ ដូច្នេះកុំចាំយូរអី! សូមរីករាយទាំងអស់គ្នា ជាមួយកម្មវិធីថ្មីៗរបស់គេហទំព័រ ស្នាដៃខ្មែរ។

គេហទំព័រ ស្នាដៃខ្មែរ តែងតែថ្មីសម្រាប់លោកអ្នក.....!

ទំហំកម្មវិធី៖ 800.17 KB = 0.8 MB



Easy CD-DA Extractor v15.2.5.1 | អ្នកជំនាញបម្លែកបទចម្រៀងចេញពីស៊ីឌី


កម្មវិធីបានមកដល់ទៀតហើយ! កម្រងកម្មវិធីសម្រាប់បម្លែង​ឯកសារចម្រៀង ដែលយកមកពីស៊ីឌី (.cda) ដែលយើងអាចបម្លែងបានទៅជាឯកសារ mp3, m4a, aac, wav..... ។ កម្មវិធីយើងអាចបម្លែងបានលឿន និងអាចជ្រើសរើសនូវកម្រិត នៃគុណភាពរបស់វាបាន (Bit Rate) ។ គ្រាន់តែចុចភ្លាម បម្លែងភ្លែត! នេះគឺជាកម្មវិធីថ្មី ហើយអស្ចារ្យមួយផងដែរ ដែលមិនធ្លាប់មានពីមុនមក។ កុំចាំយូរអី លោកអ្នកអាចទាញយកដោយសេរី ទាំងអស់គ្នា ជាមួយគេហទំព័រ ស្នាដៃខ្មែរ។

គេហទំព័រ ស្នាដៃខ្មែរ តែងតែថ្មីសម្រាប់លោកអ្នក......!

ទំហំកម្មវិធី៖ 10.26 MB


BenVista PhotoZoom Pro 4.1.2 | អ្នកជំនាញពង្រីកពង្រួមរូបភាព




កម្មវិធីថ្មីៗ! ប្លែកៗទៀតហើយ! នេះគឺជាកម្មវិធីថ្មី ហើយប្លែកមួយទៀតហើយ សម្រាប់ប្រិយមិត្តគេហទំព័រ ស្នាដៃខ្មែរ ដែលមានឈ្មោះថា BenVista PhotoZoom Pro ជំនាន់ទី 4.1.2 ។ មុខងាររបស់វាគឺ សម្រាប់កែប្រែនូវទំហំរូបភាព (ពង្រីក ឬបង្រួម) ទៅតាមតម្រូវការរបស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះទេ រូបភាពដែលបានធ្វើហើយ (ដែលជាលទ្ធផលរបស់កម្មវិធីនេះ) វាមានគុណភាពច្បាស់ដូចរូបភាពដើម របស់លោកអ្នកជាក់ជាមិនខាន។ អស់បញ្ហា ចំពោះរូបភាពតូចចង់ធ្វើទៅធំ និងរូបភាពធំចង់ធ្វើមកតូចវិញ។ ដូច្នេះ សូមរីករាយទាំងអស់គ្នាដោយមេត្រី ជាមួយកម្មវិធីថ្មីៗ ដែលគេហទំព័រ ស្នាដៃខ្មែរ បានដាក់ផ្សព្វផ្សាយ។

គេហទំព័រ ស្នាដៃខ្មែរ តែងតែថ្មីសម្រាប់លោកអ្នក......!

ទំហំកម្មវិធី៖ 24.57 MB


iTunes v10.2.2.14 | អ្នកជំនាញចាក់ចម្រៀង


កម្មវិធី iTunes គឺជាកម្មវិធីសម្រាប់បើកនូវឯកសារចម្រៀង, វីដេអូ ដែលបង្កើតឡើងដោយក្រុមហ៊ុន Apple និងសម្រាប់បញ្ចូលនូវកម្មវិធី, ចម្រៀង, វីដេអូ, រូបភាព ដាក់ទៅក្នុងទូរស័ព្ទ iPhone ឬ iPod របស់លោកអ្នកបាន។ នេះគឺជាជំនាន់ចុងក្រោយរបស់ iTunes ដែលទើបតែនឹងដាក់ផ្សាយនូវថ្ងៃនេះ។

ទំហំនៃកម្មវិធីនេះ៖ 77.5 MB



សូមចុចត្រង់នេះដើម្បីដោនឡូដ Download Here

Atomix Vitual DJ Pro v7.0.5 | កម្មវិធីសម្រាប់ Mix បទចម្រៀង

មកដល់ថ្មីទៀតហើយ! នូវកម្រងជំនាន់ថ្មីរបស់កម្មវិធី Vitual DJ ដែលគេហទំព័រស្នាដៃខ្មែរ ធ្លាប់បានដាក់ផ្សាយពីមុនម្ដង ហើយនេះគឺជាជំនាន់ចុងក្រោយបង្អស់ ដែលទើបតែនឹងចេញផ្សាយ នេះគឺជាជំនាន់ទី 7.0.5 ។ កម្មវិធីនេះ យើងប្រើវាសម្រាប់ Mix បទចម្រៀងបញ្ចូលគ្នា និងចាក់ចម្រៀងស្ដាប់។ យើងអាចចាក់ម្ដង ២ បទបាន។ តើអ្នកចង់ចេះ Mix បទចម្រៀងទេ? ចង់ក្លាយជា DJ ទេ? ដូច្នេះសូមរីករាយទាំងអស់គ្នាជាមួយជំនាន់ថ្មីរបស់ កម្មវិធី Atomix Vitual DJ Pro v7.0.5 ដោយមេត្រី និងតាមសប្បាយ។

File Size: 34.53 MB


VLC Player 1.1.11 | កម្មវិធីសម្រាប់ចាក់ចម្រៀង និងវីដេអូ

កម្មវិធីថ្មីទៀតហើយ! កម្រងកម្មវិធីសម្រាប់បើកចាក់រាល់ឯកសារចម្រៀង និងវីដេអូ បានគ្រប់ប្រភេទឯកសារ គឺបានដូចជា៖ .mp3, .mp4, .avi, .flv, .3gp, .wmv, .dat, .vod និងប្រភេទឯកសារជាច្រើនទៀត។ ហើយនេះ គឺជាជំនាន់ចុងក្រោយនៃកម្មវិធី VLC Player ដែលនេះគឺជាជំនាន់ទី 1.1.11 របស់វា។ អស់បញ្ហាចំពោះរាល់កម្មវិធីចាក់ចម្រៀង ដែលមិនអាចបើករាល់ឯកសារចម្រៀង និងវីដេអូបាន។ ដូច្នេះសូមរីករាយទាំងអស់គ្នា ជាមួយកម្មវិធីថ្មីដែលមាននៅក្នុងគេហទំព័រស្នាដៃខ្មែរ។

File Size : 20.06 MB

Media Monkey v3.2.5.1306 | អ្នកឯកទេសខាងចាក់ចម្រៀង

នេះគឺជាកម្មវិធីថ្មី ហើយប្លែកមួយទៀតហើយ! គឺជាកម្មវិធី Media Monkey ជំនាន់ទី 3.2.5.1306 ដែលជាជំនាន់ចុងក្រោយគេបង្អស់ សម្រាប់ផ្សព្វផ្សាយជូនដល់ប្រិយមិត្តទាំងអស់គ្នា ។ កម្មវិធីនេះ លោកអ្នកអាចបើកចាក់រាល់ឯកសារចម្រៀងបាន គ្រប់ប្រភេទតាមតម្រូវការ។ កាន់តែអស្ចារ្យទៀតនោះ គឺលោកអ្នកអាចដាក់ជា Album Art (រូបភាព Album) នៅក្នុងចម្រៀងរបស់អ្នកបានផងដែរ។ ហើយមាន Interface ឡូយ! ស្អាតជាងកម្មវិធីចាក់ចម្រៀងដទៃទៀត។ សូមរីករាយទាំងអស់គ្នា ជាមួយគេហទំព័រ ស្នាដៃខ្មែរ ។

គេហទំព័រ ស្នាដៃខ្មែរ តែងតែថ្មីសម្រាប់លោកអ្នក.....!

ទំហំឯកសារ៖ 7.8 MB


K-Lite Codec Pack v7.70 | អ្នកជំនាញបើកវីដេអូគ្រប់ប្រភេទ

នេះគឺជាកម្មវិធីថ្មីមួយទៀតហើយ! ស្នាដៃខ្មែរ សូមលើកយកកម្មវិធីថ្មី K-lite Code Pack v7.70 ដែលជាកម្មវិធីសម្រាប់ចាក់រាល់ ឯកសារវីដេអូបាន ដោយមានសមត្ថភាពខ្ពស់។ នេះគឺជាកម្មវិធីមួយដ៏ល្បី ដែលមានឈ្មោះបោះសម្លេង ទូទាំងពិភពលោកដែរ ដែលរួមមានប្រហែលជាង 80 % នៃប្រជាជនទូទាំងពិភពលោក ដែលមានប្រើប្រាស់នូវកម្មវិធីមួយនេះ។ ហើយនេះគឺជាជំនាន់ ចុងក្រោយផងដែររបស់វា។ សូមរីករាយទាំងអស់គ្នាជាមួយកម្មវិធី K-Lite Code Pack មួយនេះ ដោយមេត្រី។

ទំហំឯកសារ ៖ 15.69 MB


Real Player v14.06 | អ្នកជំនាញខាងចាក់ចម្រៀង


កម្មវិធីចាក់ចម្រៀងជំនាន់ថ្មី បានមកដល់ទៀតហើយ! នេះគឺជាកម្មវិធីចាក់ចម្រៀង Real Player ជំនាន់ទី 14.06 ដែលជាជំនាន់ចុងក្រោយគេរបស់វា។ វាមានសមត្ថភាពខ្ពស់ក្នុងការដែលយើង យកប្រភេទឯកសារចម្រៀង និងវីដេអូមកចាក់ស្ដាប់ ឬមើល។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាចដាក់រូបភាព Album សម្រាប់សម្គាល់បទចម្រៀងនីមួយៗបានយ៉ាងងាយស្រួល។ ដូច្នេះ សូមកុំចាំយូរ សូមរីករាយទាំងអស់គ្នាជាមួយ កម្មវិធីថ្មីៗ អស្ចារ្យដែលមាននៅក្នុងគេហទំព័រ ស្នាដៃខ្មែរ។

គេហទំព័រ ស្នាដៃខ្មែរ តែងតែថ្មីសម្រាប់លោកអ្នក.....!

ទំហំកម្មវិធី៖ 23.97 MB


DivX Plus v8.1.3 | អ្នកជំនាញខាងចាក់ចម្រៀង


មកដល់ថ្មីទៀតហើយ! កម្មវិធីថ្មី ដែលគេហទំព័រ ស្នាដៃខ្មែរ មិនធ្លាប់មានពីមុនមក! តែនៅពេលនេះ គេហទំព័រ ស្នាដៃខ្មែរ ខ្ញុំបាទសូមនាំយកមកផ្សព្វផ្សាយជូនប្រិយមិត្ត ទាំងអស់គ្នា ឱ្យបានស្គាល់ និងប្រើប្រាស់នូវកម្មវិធីថ្មីៗ ហើយប្លែកៗ។ កម្មវិធីនេះ មានឈ្មោះថា "DivX Plus" ជំនាន់ទី 8.1.3 ដែលជាជំនាន់ចុងក្រោយគេផងដែរ។ វាមានលក្ខណៈស្រស់ស្អាត និងមានសមត្ថភាពខ្ពស់ ក្នុងការបើកចាក់រាល់​ឯកសារចម្រៀង គ្រប់ប្រភេទរួមទាំងសម្លេង និងវីដេអូ។ ប្រិយមិត្តក៏ប្រហែលជាធ្លាប់ស្គាល់ដែរ ដែលវាធ្លាប់មានឈ្មោះបោះសម្លេង សម្រាប់កម្មវិធីទូរស័ព្ទ។ តែនៅពេលនេះ សូមអ្នកទាំងអស់គ្នារីករាយក្នុងការ ប្រើប្រាស់ និងទាញយក ដោយមេត្រី។

ទំហំកម្មវិធី៖ 44.07 MB


Saturday, October 22, 2011

Nokia Video Converter Pro

មានថ្មីទៀតហើយ! ​ ថ្មីទៀតហើយសម្រាប់ប្រិយមិត្តគេហទំព័រ ស្នាដៃខ្មែរ ទាំងអស់គ្នា សូមជ្រាបថា ថ្ងៃនេះ គេហទំព័រខ្ញុំបាទបាននាំមកនូវកម្មវិធីថ្មីមួយទៀត ហើយប្លែកជាងរាល់ដងទៅទៀត។ នេះគឺជាកម្មវិធីប្លែក មានឈ្មោះថា Nokia Video Converter Pro ជំនាន់ទី 3.0 ដែលជាប្រភេទកម្មវិធីបម្លែងឯកសារវីដេអូ ទៅជាប្រភេទ 3gp, mp4 សម្រាប់ដាក់នៅក្នុងទូរស័ព្ទដៃម៉ូដែល X6, X3, N97/N97 mini, N900, N96, N86, N85, N82, N81, 5800, 5233 និងម៉ូដែលទូរស័ព្ទ NOKIA ជាច្រើនម៉ូដទៀត។ ដូច្នេះ សូមអញ្ជើញរាល់លោកអ្នកដែលប្រើប្រាស់ ទូរស័ព្ទ Nokia ទាំងអស់ ងាកមកប្រើប្រាស់កម្មវិធីនេះ ដើម្បីបម្លែងគ្រប់ឯកសារវីដេអូ សម្រាប់ដាក់ក្នុងទូរស័ព្ទដៃ NOKIA របស់លោកអ្នក។

គេហទំព័រ ស្នាដៃខ្មែរ តែងតែថ្មីសម្រាប់លោកអ្នក......!

ទំហំកម្មវិធី៖ 7.3 MB

WMP Background Changer | ដាក់ផ្ទៃក្រោយសម្រាប់ Windows Media Player 12


កម្មវិធីថ្មី! ស្ទីលថ្មីបានមកដល់ទៀតហើយ! នេះគឺជាស្ទីលថ្មីមួយទៀតហើយ ដែលស្នាដៃខ្មែរបានស្វែងរក និងដាក់ផ្សាយជូន ហើយកម្មវិធីនេះប្រាកដជាលោកអ្នកពេញចិត្ត ជាក់ជាមិនខាន។ នេះគឺជាកម្មវិធីសម្រាប់ដាក់ Background នៅលើកម្មវិធី Windows Media Player 12 ដែលដំណើរការនៅលើ Windows 7 ។ ពិតជាឡូយ! ព្រោះលោកអ្នកគ្រាន់តែមើលរូបភាពខាងលើ លោកអ្នកពិតជាចង់បានដូចអញ្ចឹង។ ដូច្នេះសូមរីករាយទាំងអស់គ្នា ដោយមេត្រី។

គេហទំព័រស្នាដៃខ្មែរ តែងតែថ្មីសម្រាប់លោកអ្នក......!

ទំហំកម្មវិធី៖ 2.12 MB


Windows XP Dream Scene | ដាក់វីដេអូជា Wallpaper សម្រាប់ XP


ឡូយ! ឡូយ! កម្មវិធីឡូយ ហើយអស្ចារ្យបានមកដល់ទៀតហើយ! នេះគឺជាស្តាយថ្មីមួយទៀតហើយ សម្រាប់ Windows XP វាគឺជាកម្មវិធី Windows XP Dream Scene ដែលអនុញ្ញាតឱ្យលោកអ្នកដាក់ឯកសារ វីដេអូខ្លីៗ ជាផ្ទៃក្រដាសក្រោយ Wallpaper បានយ៉ាងងាយស្រួល។ ព្រោះថាមានតែកម្មវិធីនេះមួយទេ ដែលអាចឱ្យលោកអ្នកយកឯកសារ វីដេអូធ្វើជា Wallpaper បាន។ កុំចាំយូរអី សាកល្បងទាំងអស់គ្នាជាមួយកម្មវិធីឡូយៗ របស់គេហទំព័រ ស្នាដៃខ្មែរ ដោយសេរី។

គេហទំព័រស្នាដៃខ្មែរ តែងតែថ្មីសម្រាប់លោកអ្នក......!

ទំហំកម្មវិធី៖ 21.7 MB